Ticker

6/recent/ticker-posts

Advertisement

Responsive Advertisement

 

អ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note 10 Series នៅប្រទេសឥណ្ឌា បានបង្ហាញពីកង្វល់ទៅលើបញ្ហាទៅលើអេក្រង់ស្មាតហ្វូននេះ

បន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន Redmi Note 10 series នៅលើទីផ្សារឃើញថា ស្មាតហ្វូននេះ គឺមានការចាប់អារម្មណ៍ខ្លាំងមែនទែននៅក្នុងពេលនេះ។ នៅក្នុងរយៈពេលមួយខែនេះ ស្មាតហ្វូន Redmi Note 10 នេះ បានបង្ហាញខ្លួននៅលើទីផ្សារហើយនៅជុំវិញពិភពលោកហើយ។ យោងតាមព័ត៌មានថ្មីៗនេះ គឺមានការបញ្ជាក់ថា ក្រោយពេលទទួលទូរស័ព្ទហើយ អ្នកប្រើប្រាស់ជាច្រើន បានបង្ហាញនូវបញ្ហាថ្មីមួយដែលពាក់ព័ន្ធទៅនឹងអេក្រង់របស់ស្មាតហ្វូននេះ។

នៅក្នុងរឿងនេះ អ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note 10 series ជាច្រើន បាននិយាយថា ពួកគេបានធ្វើការត្អូញត្អែរអំពីបញ្ហាទៅលើអេក្រង់ស្មាតហ្វូននេះ  ដោយសារតែបញ្ហាទៅលើការឆ្លើយតបនៅលើអេក្រង់ និងបញ្ហារំញ័រទៅលើអេក្រង់នៅក្នុងកម្រិត 120Hz mode ឬនៅពេលដែល Dark Mode ដំណើរការនោះ។ អ្នកប្រើប្រាស់ម្នាក់ បាននិយាយថា បន្ទាប់ពីគាត់បានឃើញនូវបញ្ហានេះ នៅលើអេក្រង់របស់ស្មាតហ្វូន Redmi Note 10 គាត់បានទៅកាន់ផ្នែកសេវាកម្ម និងផ្លាស់ប្តូរថ្មីផងដែរ។ ប៉ុន្តែស្មាតហ្វូនថ្មីនេះ នៅតែមានបញ្ហានៅលើពន្លឺរបស់អេក្រង់ផងដែរ។ នៅពេលដែលទាក់ទងទៅកាន់ផ្នែកសេវាកម្មនោះ គាត់បានឆ្លើយតបថាវាមានបញ្ហាទៅលើផ្នែកកម្មវិធី Software។
អ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note 10 Pro វិញក៏បានធ្វើការត្អូញត្អែរអំពីអេក្រង់នេះផងដែរ នៅពេលដែលប្រើប្រាស់ក្នុងកម្រិត 120Hz mode។ ប៉ុន្តែសម្រាប់ការប្រើប្រាស់នូវស្តង់ដារ 60Hz នោះ បញ្ហានៃអេក្រង់នេះ គឺមិនសូវមានបញ្ហានោះទេ។ ប្រភពខាងលើនេះ បានបន្តថា អ្នកប្រើប្រាស់ជាច្រើន បានធ្វើការត្អូញត្អែរអំពីបញ្ហាស្រដៀងគ្នានេះផងដែរ ប៉ុន្តែវាកើតឡើងនៅពេលដែលមុខងារ Dark Theme ដំណើរការប៉ុណ្ណោះ។ នៅក្នុងការឆ្លើយតបទៅនឹងបញ្ហាទាំងនេះ ក្រុមហ៊ុន Redmi នៅក្នុងប្រទេសឥណ្ឌា បានប្រាប់ទៅកាន់មនុស្សទាំងនោះ អោយធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុនផ្ទាល់តែម្តង។ រហូតមកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់អំពីដំនោះស្រាយនេះនៅឡើយទេ៕




Post a Comment

0 Comments